photo of សុិន កក្កដា
កីឡាករវ័យក្មេង សុិន កក្កដា របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

កីឡាករវ័យក្មេង សុិន កក្កដា របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាកីឡាករបាល់ទាត់ទី៣ នៅកម្ពុជាដែលទទួលបានទំនុកចិត្តបន្ថែមទៀតពីក្រុមហ៊ុន Mizuno ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកផលិតសំភារៈកីឡាលំដាប់ពិភពលោកដោយបានទទួលការឧបត្ថម្ភក្នុងនាមជា Athletic Support បន្ទាប់ពីមិត្តរួមក្រុម២រូបទៀតផ្សេងរបស់គេគឺ ប្រាក់ ធីវ៉ា និង អុិន សូដាវីដ ក៏បានទទួលបានការឧបត្ថម្ភបែបនេះដែរនាពេលកន្លងមក ។

តំណាងក្រុមហ៊ុន Mizuno បានថ្លែងថា នេះជាការរួមចំណែកមួយក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា បន្ទាប់ពីបានមើលឃើញថាកីឡាករវ័យក្មេងទាំង៣សុទ្ធតែមានសមត្ថភាព និងសក្តានុពលទាំងក្នុងក្លឹប ក៏ដូចជានៅក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ ហើយរំពឹងថា ផលិតផល Mizuno នឹងអាចជួយដល់ពួកគេឱ្យទទួលបានភាពងាយស្រួលក្នុងការហ្វឹកហាត់ ឬការប្រកួតនានាបន្ថែមទៀតដើម្បីឈានទៅរកភាពរីកចម្រើននាពេលអនាគត ។

ជាមួយគ្នានេះ កីឡាករ សុិន កក្កដា បានលើកឡើងដែរថា រូបគេពិតជាមានក្តីរីករាយចំពោះការគាំទ្រពីក្រុមហ៊ុនដ៏ល្បីល្បាញនេះ ហើយប្តេជ្ញាថា នឹងខិតខំហ្វឹកហាត់កាន់តែខ្លាំងព្រមទាំងបង្ហាញទម្រង់ល្អឱ្យបានល្អនៅក្នុងការប្រកួតជាបន្តបន្ទាប់ទៀត ៕

photo of សុិន កក្កដា
សុិន កក្កដា ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Mizuno

ប្រភព៖ camsports