Soltilo Angkor
Soltilo Angkor FC ចុះ​កុងត្រា​យក​កីឡាករ លី អារីហ្វីន

ក្លឹប​បាល់ទាត់ ក្លឹបសូលទីឡូអង្គរ (Soltilo Angkor FC) របស់​កីឡាករ​បាល់ទាត់​ជប៉ុន Keisuke Honda បាន​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ លី អារីហ្វីន ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។

លី អារីហ្វីន វ័យ ២៤​ឆ្នាំនិង​ជា​កូន​កាត់​ខ្មែរ-ឥស្លាម ធ្លាប់ចំណាយពេល ៥ឆ្នាំ ធ្លាប់លេងជា​ខ្សែ​ការពារឲ្យក្លឹបអគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ។ ហើនៅក្នុង ក្លឹបសូលទីឡូអង្គរ គេក៏លេង​ក្នុង​តួនាទី​ជា​ខ្សែ​ការពាររូបដូចគ្នា គេ​នឹង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​ក្រុម​ដែល​ទើប​តែ​ឡើង​មកពី​លីគ​លំដាប់​ទី​ពីរ​កម្ពុជា​នេះ។

ការ​ចុះកុងត្រា​យក​ខ្សែ​ការពារ​ដដែល ជា​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​លីគ​កំពូល​កម្ពុជា រដូវ​កាល ២០១៨ ដែល​ចាប់ផ្ដើម​នា​ពេល​ខាងមុខ។

គិតត្រឹមពេលនេះសូលទីឡូអង្គរ កំពុងឈរនៅលេខរៀងទីប្រាំ ៨ ក្នុងច៉នោមក្លឹបទាំង ១២ ដែលមាន​ ៣ពិន្ទុនៅក្នុងដៃ៕

Soltilo Angkor
Soltilo Angkor ចុះ​កុងត្រា​យក​កីឡាករ លី អារីហ្វីន