photo of Yuki Matsuda
សូលទីឡូអង្គរ ប្រកាសតចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Yuki Matsuda

ក្រោយប្រកាសចែកផ្លូវគ្នាជាមួយកីឡាករមួយចំនួន ក្លិបសូលទីឡូអង្គរ បានបន្តប្រកាសមិនបន្តកិច្ចសន្យាថ្មីជាមួយគ្រូបង្វឹក Yuki Matsuda ដែលធ្លាប់ជួយខ្លួនឡើងពីលីគទី២មកកាន់លីគកំពូល និងរក្សាកៅអីនៅ MCL នៅរដូវកាលទី២។

ក្រោមការដឹកនាំរបស់លោក Yuki Matsuda សូលទីឡូ ពុំសូវទទួលបាន៣ពិន្ទុឡើយ ប៉ុន្តែបើក្រុមណាប៉ះក្រុមលឿងមួយនេះ ពិតជាមានកង្វល់ធំ ត្បិតសូលទីឡូតែងតែដាក់សម្ពាធដៃគូ និងពិសេសរកគ្រាប់នាំមុខបានមុនជានិច្ច។

នេះជាការផ្លាស់ប្តូរមក ក្រោយពុំអាចសម្រេចមហិច្ឋតាស្វែងរកលទ្ធផលល្អក្នុងលីគ និងធ្លាក់ពីពានសម្តេចក្រោមថ្វីជើងក្រុមមានមូលដ្ឋាននៅកីឡដ្ឋានស្វាយធំដូចគ្នាគឺ អង្គរថៃហ្គឺ។

ក្លឹបបានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹក លោក យូគី ម៉ាដស៊ូដា។ យើងខ្ញុំសូមអរគុណចំពោះការខិតខំប្រឹងប្រែងជាមួយក្លឹបអស់រយះពេល ២…

Posted by Soltilo Angkor FC on Wednesday, October 10, 2018