photo of hun sen cup
លទ្ធផលនៃការចាប់ឆ្នោតផ្គូផ្គង់ការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០១៨

លទ្ធផលនៃការចាប់ឆ្នោតផ្គូផ្គង់ការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ( វគ្គថ្នាក់ជាតិ ) បានបញ្ចប់ជាផ្លូវការហើយ ដោយក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបពីរគឺ សូលទីឡូអង្គរ ជាមួយ អង្គរថៃហ្គឺ នឹងប៉ះគ្នាក្នុងការប្រកួតហ៊ុនសែនខាប់វគ្គ១៦ក្រុមចុងក្រោយ។

ការប្រកួតនឹងធ្វើឡើងជាពីរជើងដែលជើងទី១នៅថ្ងៃទី១១ ខែកក្កដា ២០១៨ និង ជើងទី២ ធ្វើឡើងនៅថ្ងៃទី១៨ កក្កដា។ សម្រាប់ពេលវេលាប្រកួតនៅពុំទាន់កំណត់នៅឡើយ។

លទ្ធផលចាប់គូផ្សេងទៀត៖

ក្លឹបព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ ក្លឹបវិសាខា |កីឡដ្ឋានខេត្តស្វាយរៀង
ខេត្តកោះកុង ប្រកួតជាមួយ សាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ |កីឡដ្ឋានខេត្តកោះកុង
វេស្ទើនភ្នំពេញ ប្រកួតជាមួយ បឹងកេត |កីឡដ្ឋានវេស្ទើនភ្នំពេញ
សូលទីឡូអង្គរ ប្រកួតជាមួយ អង្គរថាយហ្គឺរ |កីឡដ្ឋានខេត្តសៀមរាប
អគ្គិសនីកម្ពុជា ប្រកួតជាមួយ ភ្នំពេញក្រោម |កីឡដ្ឋានអគ្គិសនីកម្ពុជា
ណាហ្គាវើល ប្រកួតជាមួយ ខេត្តកំពត |ពហុកីឡដ្ឋានជាតិ
ក្រសួងការពារជាតិ ប្រកួតជាមួយ អាស៊ីអឺរ៉ុបយូណាយធីត |កីឡដ្ឋានខេមរៈភូមិន្ទ (ស្តាតចាស់)
អគ្គសន្នការដ្ឋាននគរបាលជាតិ ប្រកួតជាមួយ ក្លិបគិរីវង់សុខសែនជ័យ |ពហុកីឡដ្ឋានជាតិ

គួរបញ្ជាក់ថា សម្រាប់ការចាប់ឆ្នោត គឺក្រុមដែលត្រូវបានចាប់ឆ្នោតចំមុន ក្នុងលេខរៀងប្រកួតទី១ នឹងទទួលធ្វើជាម្ចាស់ផ្ទះមុន និងក្រុមដែលចាប់ឆ្នោតបន្ទាប់ជាក្រុមភ្ញៀវ និងលេខរៀងប្រកួតទី២ ជាបន្តបន្ទាប់ រហូតដល់លេខរៀងប្រកួតទី៨។