ក្លឹបបាល់ទាត់សូលទីឡូអង្គរ កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ម្សិលមិញបានធ្វើការប្រកាសជាផ្លូវការអំពីការតែងតាំងគ្រូបង្វឹកថ្មីរបស់ក្លឹបសម្រាប់យុទ្ធនាការធំៗ២ ទាំងលីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៩។

 Darren Pomroy
លោក Darren Pomroy គ្រូបង្វឹកថ្មី របស់ សូលទីឡូអង្គរ

គ្រូបង្វឹកថ្មីដែលក្លឹបប្រកាសតែងតាំងមានឈ្មោះថា Darren Pomroy គឺជាជនជាតិអង់គ្លេស និងកាន់អាជ្ញាប័ណ្ណគ្រូ UEFA ‘A’ License ( អង់គ្លេស ) និងមានវ័យទើបតែ៣៣ឆ្នាំប៉ុណ្ណោះ។ ការតែងតាំងគ្រូបង្វឹកថ្មីនេះ គឺបន្ទាប់ពីក្លឹបបានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកចាស់ជនជាតិជប៉ុន លោក Yuki Matsuda គ្រាដែលនាំក្រុមឱ្យទទួលបានចំណាត់ថ្នាក់លេខ៨ក្នុងលីគកំពូលកម្ពុជា កាលពីរដូវកាលមុន។

Darren Pomroy
Darren Pomroy

សម្រាប់ លោក Darren Pomroy ត្រូវបានស្គាល់ថាជាគ្រូដែលមានបទពិសោធ និងជាពិសេសដឹងពីសមត្ថភាពកីឡាករនៅក្នុងខេត្តសៀមរាបផ្ទាល់ ខណៈលោកក៏ជាគ្រូបង្វឹកនៃក្លឹបពាក់កណ្ដាលអាជីព Next Step ដែលជាក្លឹបបណ្ដុះកីឡាករយុវជនជាច្រើនក្នុងខេត្តផងដែរ មុនផ្លាស់មកដឹកនាំក្រុមដែលមានក្បាលម៉ាស៊ីនដឹកនាំដោយ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda៕