ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក សេណេហ្គាល់ បានយកឈ្នះក្រុមនៅអឺរ៉ុប ប៉ូឡូញ 2-1 ពីការជួបគ្នាលើកទី 1ជាប្រវត្តិសាស្រ្ត នៅព្រឹត្តការណ៏ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

photo of សេណេហ្គាល់​ ជួប ប៉ូឡូញ ម្ដងឈ្នះ 2-1
សេណេហ្គាល់​ ជួប ប៉ូឡូញ ម្ដងឈ្នះ 2-1

ក្នុងការប្រកួតដ៏ស្វិតស្វាញនៅទីលាន Spartak Stadium នៃប្រទេសរុស្ស៊ី ខ្សែការពាររបស់ជម្រើសជាតិប៉ូឡូញ កីឡាករ Thiago Cionek បានធ្វេសប្រហែស ធ្វើឱ្យចូលទីខ្លួនឯង នៅនាទីទី38 មុន​ខ្សែប្រ​យុទ្ធរបស់ជម្រើសជាតិសេណេហ្គាល់ កីឡាករ M’Baye Niang មកពីក្លឹប Torino រកបាននៅនាទីទី 60។ ចំណែកមួយគ្រាប់របស់ជម្រើសជាតិប៉ូឡូញរកបានដោយខ្សែបម្រើ Grzegorz Krychowiak មកពីក្លឹប West Bromwich Albion នៅនាទីទី 86៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ Sky Sport