ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក​ សេណេហ្គាល់​ និងក្រុមនៅអាស៊ី​ ជប៉ុន​ បានបន្ថែមម្នាក់១ពិន្ទុដូចគ្នា​ បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា​ 2-2​ នៅព្រឹត្តិការណ៍ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ នៅពហុឡដ្ឋាន Ekaterinburg Arena កាលពីយប់មិញនេះ។

photo of សេណេហ្គាល់​ ប៉ះ ជប៉ុន​
សេណេហ្គាល់​ ប៉ះ ជប៉ុន​

ក្នុងការប្រកួតនេះ សេណេហ្គាល់​ បានរកគ្រា​ប់បាល់ដំបូងនាំមុខជប៉ុន នៅតង់ទី1 ក្នុងនាទីទី11 ដោយប្រយុទ្ធ Sadio Mane មកពី​ Liverpool នឹងខ្សែបម្រើ Moussa Wagué មកពីក្លឹប KAS Eupen របស់បែលហ្សិកនៅនាទីទី 71។

ចំណែកពីរគ្រាប់របស់ជប៉ុនរកបានដោយខ្សែបម្រើ Takashi Inui នៅនាទីទី34 មកពីក្លឹប Eibar របស់អេស្ប៉ាញ នឹងខ្សែមួយគ្រាប់ទៀតរកបានដោយខ្សែបម្រើ Keisuke Honda នៅនាទទី 78។

1ពិន្ទុបន្ថែមនេះ​ បានធ្វើឱ្យក្រុមខ្លាំងទាំងពីរ បន្តឈរនៅកំពូលតារាងនៃពូល​ H ជាបណ្តោះអាសន្ន​ ដោយមាន 4ពិន្ទុស្មើគ្នា​ ៕

ប្រភពពី៖ BBC