photo of ក្រុមបាល់ទាត់នារីកម្ពុជា
ក្រុមបាល់ទាត់នារីកម្ពុជា បរាជ័យក្រោមថ្វីជើងថៃ ១១-០

ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា បានរងបរាជ័យ ១១ទល់នឹង០ ក្រោមថ្វីជើងថៃ ក្នុងជំនួបព្រឹត្តិការណ៍ AFF Women’s Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី​ ថ្ងៃពុធ ទី០៤ កក្កដា។

ក្រុមនារីកម្ពុជា បានរបូតដល់ទៅ៦គ្រាប់ មុនត្រូវថៃថែម៥គ្រាប់ទៀតនៅវគ្គទី២។

នេះជាបរាជ័យលើកទី២ហើយសម្រាប់ក្រុមដឹកនាំដោយគ្រូបង្គោល មាស សំអឿន ក្នុងព្រឹត្តិការណ៍ដែលកម្ពុជាទើបបង្ហាញខ្លួនលើកដំបូង។

កម្ពុជា បានបើកឆាកឈ្នះទីម័រខាងកើត ១២ទល់នឹង០ មុនចាញ់ម៉ាឡេស៊ី ១ទល់នឹង០។

កម្ពុជា ត្រូវបិទបញ្ចប់ពូល ​A នៅថ្ងៃសុក្រ ទី០៦ កក្កដា ត្រូវប៉ះក្រុមជម្រើសជាតិអូស្ត្រាលី៕