photo of cncc
សំបុត្រចូលទស្សនា ក្រុមជម្រើសជាតិកម្ពុជា និង ទីម័រខាងកើត ផ្តើមលក់ថ្ងៃទី០១ ខែតុលានេះ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបញ្ចេញលក់សំបុត្រចូលទស្សនាការប្រកួតមិត្តភាពអន្តរជាតិរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ទីម័រខាងកើត នាថ្ងៃទី០១ ខែតុលានេះហើយ នៅមុខពហុកីឡដ្ឋានជាតិ។

សំបុត្រមានតម្លៃដូចធម្មតា ដែលតំបន់ពិសេសមានតម្លៃ១០០០០រៀល និង៥០០០រៀលសម្រាប់កៅអីធម្មតា។ សម្រាប់ពត៌មានបន្ថែមអាចទាក់ទង ក្នុងម៉ោងធ្វើការមកលេខ ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០។

ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារទទួលភ្ញៀវ ទីម័រខាងកើត នាថ្ងៃទី១២តែតុលាខាងមុខ មុនជួបសិង្ហបុរីនាថ្ងៃទី១៦ ខែតុលាក្នុងជំនួបមិត្តភាពត្រៀម Suzuki Cup។

ការប្រកួតមិត្តភាពអន្តរជាតិSmart១២/១០/២០១៨ | ម៉ោង ៦:៣០ ល្ងាច | ពហុកីឡដ្ឋានជាតិក្រុមជម្រេីសជាតិកម្ពុជា vs…

Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Sunday, September 16, 2018