ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបញ្ចេញលក់សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF Suzuki Cup រវាងក្រុមគោព្រៃ និងក្រុមម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៩ ខែតុលា ម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាចនៅមុខពហុកីឡដ្ឋានជាតិ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់សំបុត្រទស្សនាការប្រកួតផ្លូវការនេះ ត្រូវបានសហព័ន្ធសម្រេចដំឡើងថ្លៃ ប៉ុន្តែរក្សាសំបុត្រ ២ប្រភេទដដែល ក្នុងនោះសំបុត្រប្រភេទទី១ មានតម្លៃ ១២,០០០រៀល និងសំបុត្រប្រភេទទី២ មានតម្លៃ ៦,០០០រៀល ។ នេះបើយោងតាមសេចក្ដីជូនដំណឹងលើបណ្ដាញសង្គមរបស់សហព័ន្ធ នាព្រឹកថ្ងៃសុក្រនេះ ។

សំបុត្រចូលទស្សនា កម្ពុជា និង ម៉ាឡេស៊ី ដាក់លក់សប្តាហ៍ក្រោយ

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018  កម្ពុជា ស្ថិតនៅពូល A នៃពានរង្វាន់ AFF Championship ជាមួយ មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, វៀតណាម, និងឡាវ។ ជំនួបបើកឆាក ក្រុមលោក Keisuke Honda នឹងជួប ម៉ាឡេស៊ី នាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឋិកា នៅពហុកីឡដ្ឋានជាតិ។