​សំបុត្រ​សម្រាប់​ការ​​ចូល​ទស្សនា​ការ​ប្រកួត​មិត្ត​ភាព​កម្ពុជា ​និង​ម៉ាឡេស៊ី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​បាន​លក់​អស់​ប្រភេទ​ទី​១​ហើយ ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។

​​ចំពោះ​​តម្លៃ​​សំបុត្រ​ប្រទេស​​ទី​១​នេះ​គឺ​​១ម៉ឺន​រៀល ស្រប​ពេល​សំបុត្រ​កន្លែង​​គ្មាន​ដំបូល​បន្ត​លក់​ក្នុង​តម្លៃ ៥​ពាន់​រៀល រហូត​ដល់​​ថ្ងៃ​ប្រកួត។ ​​បន្ទាប់​ពី​ការ​ប្រកួត​មិត្ត​ភាព​នេះ​ទៅ​​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​គឺ​ជួប​ក្រុម​ជម្រើស​ជាតិ​​ទីម័រខាងកើត ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ និង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ពីរ​ប្រកួត​នេះ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ដូច​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​