ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាសាធារណះថា ក្លឹបបានសម្រេចចុះកុងត្រាជាមួយកីឡា ស៊ាន ភីសារ ដើម្បីត្រៀមក្នុងការប្រកួតសម្រាប់រដូវកាលខាងមុខនេះ ។

photo of ស៊ាន ភីសារ
ស៊ាន ភីសារ ត្រឡប់មករួមរស់ជាមួយភ្នំពេញក្រោនជាថ្មីម្តងទៀត

ស៊ាន ភីសារ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១៤ ជាមួយក្រុមបៀលប្រាយយូណាយធីត នៅឆ្នាំ២០១៥ រូបគេបានផ្លាស់ប្តូរមកលេងក្រុមភ្នំពេញក្រោន ហើយនៅឆ្នាំ២០១៧ ក្រុមក្រសួងការពារជាតិបានខ្ចីជើងរូបគេមួយឆ្នាំ និងនៅឆ្នាំ២០១៨ រូបគេបានបន្តទៅលេងនៅក្រុមវិសាខា ។

photo of ស៊ាន ភីសារ
ស៊ាន ភីសារ

គួរបញ្ជាក់ផងដែរថា អតីតសមាជិកក្លឹបបៀលប្រាយយូណាយធីត ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើគ្រូបង្គោលថ្មី Leonardo Vitorino ដែលមានការរៀបចំល្អ និងយុទ្ធសាស្ត្រកថ្មីក្នុងការបង្ហាត់កូនក្រុម ហើយគេសង្ឃឹមថា អាចរួមចំណែកលើកពានលីគកំពូលកម្ពុជាជាថ្មីនៅកីឡដ្ឋាន RSN ក្រោយខកខាន ៣រដូវកាលមកនេះ។