ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣នៅ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នេះនាវេលាម៉ោង៣រសៀលនេះ។

photo of ជម្រើសជាតិកម្ពុជា
ជម្រើសជាតិកម្ពុជា

ក្រៅពីការប្រកួតថ្ងៃចុងក្រោយក្រុមទាំង២ខាងលើ ក្រុមជម្រើសជាតិវៀតណាមក៏នឹងត្រូវតទល់ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅថ្ងៃនេះផងដែរនាវេលាម៉ោង៧ក្នុងការប្រកួតដណ្តើមមេដាយមាស។

ក្រុមរហស្សនាមគោព្រៃបានចាញ់ក្រុមជម្រើសជាតិវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងលទ្ធផល៤ទល់នឹង០ ខណៈដែលមីយ៉ាន់ម៉ាបានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីដោយលទ្ធផល៤ទល់នឹង២។

បើរំលឹកអំពីការជួបគ្នាលើកចុងក្រោយវិញ កម្ពុជាបានបរាជ័យក្រោមថ្វីជើងរបស់មីយ៉ាន់ម៉ាដោយលទ្ធផល២ទល់នឹង១ នៅក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នេះដោយលទ្ធផល២ទល់នឹង១។