photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

Cristiano Ronaldo គឺជាកីឡាករទី1 រួចទៅហើយដែលស៊ុតចូល 11ប្រកួតជាប់ៗគ្នាក្នុងពានរង្វាន់ Champions League តែគេខកខានក្នុងការក្លាយជាកីឡាករដំបូងដែលស៊ុតចូលគ្រប់ប្រកួត ក្នុងមួយរដូវកាលនៃពានរង្វាន់នេះ បន្ទាប់ពីរកគ្រាប់មិនបានក្នុងជ័យជម្នះ 2-1 របស់ Real Madrid លើ Bayern Munich កាលពីយប់មិញនេះ ។ ដោយ 2គ្រាប់នោះធើ្វបានដោយខែ្សការពារ Marcelo និងខែ្សបម្រើប្រយុទ្ធវ័យក្មេង Asensio។

ជ័យជម្នះមួយនេះ មានន័យថា Ronaldo បានក្លាយជាកីឡាករ ដែលឈ្នះការប្រកួតក្នុងក្របខណ្ឌ Champion League បានច្រើនដងជាងគេ ពោលគឺ 96 ប្រកួត ដោយបានបំបែកកំណត់ត្រារបស់ Iker Casillas ដែលបានឈ្នះចំនួន 95 ប្រកួត ៕

ប្រភពពី៖ Goal