Aston Villa 5-0 Liverpool

ក្រុម Aston Villa បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់​ EFL Cup បន្ទាប់ពីផ្ដួលក្រុម Liverpool ក្នុងលទ្ធផល៥ទល់នឹង០ កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះ។

ក្នុងការប្រកួតនេះក្រុម Liverpool បានប្រើប្រាស់កីឡាករក្មេងៗទាំងអស់ ខណៈក្រុមឈុតធំរបស់ពួកគេត្រូវធ្វើដំណើរទៅប្រកួតនៅប្រទេសកាតា ព្រឹត្តិការណ៍ Club World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងក្រុមខ្លាំងរបស់ប្រទេសម៉ិកស៊ិក Monterry នៅយប់នេះ វេលាម៉ោង១២:៣០នាទី។

៥គ្រាប់របស់ក្រុម Aston Villa ធ្វើបានដោយកីឡាករ៤រូប ដោយគ្រាប់ទី១រកបានដោយកីឡាករ Conor Hourihane គ្រាប់ទី២ ជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Liverpool កីឡាករ Morgan Boyes គ្រាប់ទី៣និងទី៤ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Jonathan Kodjia ចំណែកឯគ្រាប់ទី៥ ដែលជាគ្រាប់ចុងក្រោយសម្រេចទីដោយកីឡាករ Wesley។

តាមរយៈលទ្ធផលនេះ បានជួយឲ្យក្រុម Aston Villa កក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៣មក៕