អ្នកចាំទីជម្រើសជាតិកម្ពុជាដ៏ល្បីល្បាញ ស៊ូ យ៉ាទី បានចាកចេញពីបឹងកេត ទៅចូលរួមគូប្រជែង ណាហ្គាវើលដ៍ យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃចន្ទទី២៥ខែមិថុនាឆ្នាំ២០១៨។

photo of  ស៊ូ យ៉ាទី
អ្នកចាំទីជម្រើសជាតិកម្ពុជាដ៏ល្បីល្បាញ ស៊ូ យ៉ាទី
ជុំវិញការផ្លាស់ក្លិបនេះ អតីតយុវជនបៀលប្រាយយូណាយធីតនិងក្រសួងការពារជាតិ ពន្យល់ថា៖ «ការចាកចេញរបស់ខ្ញុំពីបឹងកេត ទី១ដោយសារ ខ្ញុំចង់ប្ដូរបទពិសោធថ្មីមួយនៅក្លិបថ្មី។ ម្យ៉ាងទៀតក៏ដើម្បីបើកឱកាសកាន់តែច្រើនដល់មិត្តរបស់ខ្ញុំ គឹម មករា បង្ហាញសមត្ថភាពជាប់លាប់ផង។ ទី២ ខ្ញុំចង់រួមចំណែកជួយណាហ្គាវើលដ៍ឱ្យជោគជ័យ។ ខ្ញុំឈានជើងចូលណាហ្គាវើលដ៍នេះខ្ញុំបានដាក់ចិត្តជួយណាហ្គាឱ្យកាន់តែប្រសើរជាងមុន គឺខ្ញុំដាក់ចិត្តដាក់កាយដូចពេលខ្ញុំនៅក្លិបមុនៗ»។
គួរដឹងថា យ៉ាទី បានឈ្នះពានរង្វាន់នៅក្លិប៣ផ្សេងគ្នា គឺឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ២០១០ជាមួយក្រសួងការពារជាតិ, មិត្តហ្វូនខេមបូឌានលីគ២០១៤ជាមួយភ្នំពេញក្រោន និងមិត្តហ្វូនខេមបូឌានលីគ២០១៦និង២០១៧ជាមួយបឹងកេត ព្រមទាំងឈ្នះស្រោមដៃមាសឆ្នាំ២០១៤និង២០១៧ផ្ទាល់ខ្លួនផងដែរ។
ស៊ូ យ៉ាទី
ស៊ូ យ៉ាទី
ដោយឡែក ណាហ្គាវើលដ៍ ធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា២ដងក្នុងឆ្នាំ២០០៧និង២០០៩ និងពានរង្វាន់សម្ដេចហ៊ុនសែនឆ្នាំ២០១៣៕