ស៊ូ យ៉ាទី ទទួលស្គាល់នូវកំហុសដែលឲ្យ Home United រកគ្រាប់បាល់ទី២បាន
ក្រុម បឹងកេតកម្ពុជា បានទទួលជ័យជម្នះលើកដំបូងនាការប្រកួតពូល F នៃពានរង្វាន់ AFC Cup 2018 ក្នុងលទ្ធផល ៣-២ លើភ្ញៀវ Home United កាលពីល្ងាចថ្ងៃ៦ ខែមីនា នៅពហុកីឡដ្ឋានជាតិ។ ក្រុមកម្ពុជា បាននាំមុខ ៣-១ នារយៈពេលជាង២០នាទីចុងក្រោយ ប៉ុន្តែការធ្វេសប្រហែស បានធ្វើឲ្យក្រុមសិង្ហបុរី តាមពីក្រោយបាន១គ្រាប់វិញ។ អ្នកចាំទី ស៊ូ យ៉ាទី ព្រមទទួលការស្តីបន្ទោស ហើយអះអាងថា ជាការភាន់ច្រលំរបស់ខ្លួន។
តាមរយះសារដែលលោកបានបង្ហោះនៅលើបណ្តាញ facebook របស់លោកផ្ទាល់លោកបាននិយាយថា ” ខ្ញុំសូមអរគុណរាល់ការរិះគន់

គួរបញ្ជាក់ថា ជ័យជម្នះនេះ ជា៣ពិន្ទុលើកដំបូងរបស់បឹងកេត ក្នុងយុទ្ធនាការពានរង្វាន់ AFC CUP ឆ្នាំ២០១៨ ក្រោយ២ប្រកួតមុនចាញ់ Ceres Negros ៩-0 និង Shan United ២-១។