យោងតាមសេចក្ដីរាយការណ៍ ក្លិបមេឃខៀវ Manchester City បានព្រមព្រៀងនូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធ Dusan Vlahovic នៃក្លិប Fiorentina ហើយដូច្នេះ Man City នឹងដាក់សំណើ ទៅក្លិប Fiorentina ដើម្បីស្នើទិញយកគេជាផ្លូវការ។

Dusan Vlahovic
Dusan Vlahovic

ភាគីលោកគ្រូបង្វឹក Pep Guardiola នៅតែបន្តស្វែងរកខ្សែប្រយុទ្ធ បើទោះបីជាក្លិបបានទិញយក ខ្សែបម្រើ Jack Grealish ពី Aston Villa ហើយក៏ដោយ។

ថ្មីៗនេះមានពាក្យចចាមអារ៉ាមថាដោយសារការទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur មានភាពលំបាកដោយសារលោកប្រធានក្លិប Daniel Levy បដិសេធដាច់អហង្ការថាមិនលក់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះគឺ Man City បានបង្វែរគោលដៅមករក Vlahovic ដែលជាខ្សែប្រយុទ្ធជួរមុខមួយរូបនៅ Serie A វិញ។

ក្លិបម្ចាស់ពាន Premier League រដូវកាលមុននេះនឹងបោះទឹកប្រាក់សរុប៦៨លានផោន (ស្មើនឹងប្រមាណ៩២.៥លានដុល្លារ) ក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិស៊ែបរូបនេះ។

Dusan Vlahovic បានបង្ហាញខ្លួនចំនួន៨៥ប្រកួតនៅរដូវកាលនេះឲ្យក្លិប Fiorentina ដោយរកបាន៣១គ្រាប់និងបញ្ជូនបាល់៤គ្រាប់ផងដែរ៕