ស្ដាយហួសបាល់មុខទីម្នាក់ឯង De Jong ទាត់មិនចូលធ្វើឲ្យ Barcelona ខកចិត្ត
12 Mar 2022 - 04:03:14 SHARE
ក្លឹប Barcelona បានត្រឹមប្រកួតស្មើគ្នា ០ ទល់នឹង ០ ប៉ុណ្ណោះជាមួយ Galatasaray សម្រាប់ជើងទីមួយពានរង្វាន់ Europa League វគ្គ ១៦ក្រុមចុងក្រោយកាលពីយប់មិញ។

ការប្រកួតដែលលេងក្នុងកីឡដ្ឋាន Camp Nou ឃើញថាម្ចាស់ផ្ទះ Barcelona មានឱកាសទាត់ច្រើនជើងមែនទែនដល់ទៅ ១៦ដង។ ខ្សែបម្រើប្រយុទ្ធ Memphis Depay បានព្យាយាមទាត់សំដៅទីម្ដងហើយម្ដងទៀត តែត្រូវអ្នកចាំទី Inaki Pena ជួយបាន។
ឱកាសមាសនៅនាទី៧៥ កីឡាករ De Jong បានឈរទាត់មុខទីម្នាក់ឯង ក្រោយមានការបញ្ជូនពី Pierre-Emerick Aubameyang ប៉ុន្តែធ្វើមិនបានសម្រេច។ បញ្ចប់ការប្រកួតក្រុមទាំងពីបន្សល់លទ្ធផលត្រឹម ០ ទល់នឹង ០ ខណៈ Barcelona គ្រប់គ្រងបាល់ដល់ទៅ ៦៨%។ ការប្រកួតជើងទីពីរនឹងលេងនៅថ្ងៃទី ១៨ ខែ មីនាក្នុងទឹកដីរបស់ Galatasaray វិញម្ដង៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព