បើយ៉ោងតាមសារព័ត៌មាន Daily Telegraph បានរាយការណ៍ថាស្ដេច​ល្បឿនរត់ប្រណាំងលោក Usain Bolt បានសម្រេចក្តីសុបិន្តរបស់គាត់ក្នុងការលេងជាកីឡាករបាល់ទាត់អាជីពហើយ។

Usain Bolt
Usain Bolt

លោក Usain Bolt ជាកីឡាករអាជីពខាងរត់ប្រណាំងដែលមានល្បឿនលឿនជាគេក្នុងពិភពលោក ប៉ុន្តែលោកបានចូលចូលនិវត្តន៍ពីកីឡាកររត់ប្រណាំងហើយដូចលោកចង់កាន់អាជីពជាកីឡាករបាល់ទាត់ម្ដង។ គួរតែដឹងហើយថា កាលពីប៉ន្មានខែមុនលោកបានទៅហាត់ជាមួយក្លឹបយក្សមួយនៅអាល្លឺម៉ង់ Borussia Dortmund នឹងបានលេងជាមួយក្លឹប Stromsgodset នៅន័រវែសផងដែរ ។

Usain Bolt
Usain Bolt ពេលហាត់ជាមួយ Borussia Dortmund

ទី​បំផុត​ពេលនេះ Usain Bolt បាន​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួនក្នុងការ​លេង​ជាកីឡាករ​បាល់ទាត់​អាជីព​បន្ទាប់​ពី​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ Central Coast Mariners នៃ​ក្របខ័ណ្ឌ​កំពូល​ A-League របស់​អូស្ត្រាលី។​ ដោយក្លឹបនេះទុករយពេល 6សប្ដាហ៍ឱ្យលោកអ្វើតេស្តនឹងចុះហត្ថលេខាជាកីឡាករអាជីពជាមួយក្លឹននេះតែម្ដង ៕

ប្រភពពី៖ ABC News