ស្ថិតិការលេងរបស់ Griezmann នៅ Barca ធ្លាក់ចុះខ្លាំង បើធៀបនឹងនៅ At Madrid
Antoine Griezmann ហាក់ពុំទទួលបានជោគជ័យខ្លាំងក្លានោះទេ សម្រាប់ការលេងឲ្យទ្រនំថ្មីនៃទឹកដី Camp Nouដោយនៅប្រកួតទល់ Celta Vigo កន្លងទៅនេះ កីឡាករបារាំងបានខកខានស៊ុតបញ្ចូលទី ៥ ប្រកួតជាប់គ្នាហើយ។

ស្ថិតិរបស់ Griezmann នោ Barcelona នៅ ៨ ប្រកួតចុងក្រោយ ទើបសម្រេចបាន ១ គ្រាប់គត់ ហើយការលេងប៉ះ Celta គឺអំឡុងពេល ៧៣ នាទី បញ្ជូនបាល់បានត្រឹម ២១ លើកគត់ នេះបើធៀបនឹង Ousmane Dembele ត្រឹមពេល ២០ នាទី បញ្ជូនបានដល់ទៅ ៤៣ ប៉ះឯណោះ។

សម្រាប់ការលេងកាលពីរដូវកាលចាស់ឲ្យ At Madrid បើគិតត្រឹមពេលនេះគឺបញ្ជូនសរុបបាន ៥៩៥ ប៉ះ ខណៈឲ្យ Barcelona បានសរុបត្រឹម ៥២៩ ប៉ះ ហើយនៅ At ស៊ុតបានដល់ ៦ គ្រាប់ដោយនៅ Barca បានត្រឹម ៤ គ្រាប់។

និយាយឲ្យស្រួលស្តាប់ស្ថិតិរបស់ Greizmann នៅប្រកួតខ្លះ សឹងតែចុះថយទាបជាងយុវជន Ansu Fati ទៅទៀត ដោយនេះអាចថាមកពីមិនទាន់ចុះសម្រុងនឹងមិត្តរួមក្រុមក៏ថាបាន។ យើងនឹងរង់ចាំមើលប្រកួតបន្ទាប់សម្រាប់ការលេងប៉ះក្រុមសំខាន់ៗដូចជា Dortmund, Atletico Madrid, Inter និង Real Madrid ជាដើម៕