ស្វីស​រង់​ចាំ​អស់​ជិត ៧០ឆ្នាំ ទម្រាំ​តែ​បាន​ឡើង​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ។ ក្រុម​ជម្រើស​ជាតិ​ប្រទេស​អឺរ៉ុប​មួយ​នេះ​បាន​ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ UEFA Euro 2020 តាម​រយៈ​ការ​ផ្ដួល​ក្រុម​មាន់​ខ្នាយ​មាស​បារាំង​តាម​រយៈ​បាល់​ ១១ម៉ែត្រ​កាត់​សេចក្ដី​ក្នុង​លទ្ធផល ៥ ទល់​នឹង ៤។

UEFA Euro 2020
UEFA Euro 2020

លើក​ចុង​ក្រោយ​ដែល​ក្រុម​ស្វីស​ឡើង​ទៅ​ដល់​វគ្គ ៨ក្រុម​គឺ​កាល​ពី​ឆ្នាំ១៩៥៤ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ដែល​កាល​នោះ​ស្វីស​ខ្លួន​ឯង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

យោង​តាម​តារាង​ចំណាត់ថ្នាក់​របស់​ FIFA ប្រទេស​អឺរ៉ុប​ដែល​ល្បី​ថា​ប្រកាន់​យក​នយោបាយ​អព្យាក្រឹត្យ​មួយ​នេះ​បាន​ជាប់​លេខ ១៣៕