ស្វីស ទម្លាក់បែលហ្សិកពី Nations League យ៉ាងចាស់ដៃ (វីដេអូ)
ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះស្វីស នាកីឡដ្ឋាន Swissporarena ដោយលទ្ធផលសឹងតែមិនគួរឱ្យជឿ ពោលគឺចាញ់ដល់ទៅ 5-2 ឯណោះនៅក្នុងពានរង្វាន់ UEFA Nations League កាលពីយប់មិញនេះ។

វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលស្វីសលេងបានយ៉ាងល្អដូច្នេះ។ ជាពិសេសនោះ គឺក្រុមបែលហ្សិកឯណោះទេ ដែលនាំមុខដល់ទៅ2គ្រាប់មុន ប៉ុន្តែត្រូវម្ចាស់ផ្ទះរកគ្រាប់បាល់ពីក្រោយវិញបានដល់ទៅ5គ្រាប់។ ជ័យជម្នះនេះដែរ ល្មមឱ្យក្រុមស្វីសឡើងទៅវគ្គបន្ដ ហើយទុកឱ្យបែលហ្សិកឈរនៅលេខ2 ក្នុងតារាង មិនអាចឡើងបានឡើយ។
ស្វីសនឹងឡើងទៅជុំបន្ដជាមួយក្រុមកំពូលតារាងពូលផ្សេងទៀតដូចជា អង់គ្លេស និងព័រទុយហ្គាល់ជាដើម។ នៅវគ្គ Semi-Final នេះដែរ នឹងចាប់ផ្ដើមប្រកួតនៅរដូវក្ដៅខាងមុខឯណោះ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ BBC