ការ​ចាប់​ពូល  U22 ​ចំនួន ១១ ក្រុម​​ពី​តំបន់​អាស៊ាន ដែល​​ប្រកួត​នៅ​ស៊ីហ្គេម ឆ្នាំ​ ២០១៩ នេះ​​នឹង​ធ្វើ​​ឡើង​នៅ​ថ្ងៃ​ស្អែក ទី ៣ តុលា ។

photo of ជម្រើសជាតិកម្ពុជា
ជម្រើសជាតិកម្ពុជា

ការ​ចាប់​ឆ្នោត​ចែក​ជា​ ២ ពូល​ផ្សេង​គ្នា​ ​ហើយ​ការ​ប្រកួត​វគ្គ​ចែក​ពូល ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ២៥ វិច្ឆិកា ដល់ ថ្ងៃ​ទី ៥ ធ្នូ នៅ​ប្រទេស​ហ្វីលីពីន។ ចំណែក វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​នឹង​ត្រូវ​ប្រកួត​ ​នៅ​ថ្ងៃ​ទី ៧ ខែ ធ្នូ។ ​រីឯ ការ​ប្រកួត​យក​​​មេដាយ សំរឹទ្ធ និង មេដាយ មាស​ នឹង​ធ្វើ​​រៀប​ចំ​ឡើង​នៅ ថ្ងៃ ១០ ធ្នូ។

ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​និង ​ក្រុម​ការពារ​តំណែង​ជើងឯក ថៃ​ស្ថិត​នៅ Port 1,  ម៉ាឡេស៊ី និង​ ឥណ្ឌូណេស៊ី ស្ថិត​នៅ Port 2,  និង មីយ៉ាន់ម៉ា និង វៀតណាម ស្ថិត​នៅ Port 3។ ចំណែក​កម្ពុជា សិង្ហបុរី ឡាវ  ព្រុយណេ និង ទីម័រខាងកើត ស្ថិត​នៅ Port 4។