photo of កំចាយមារ
ស.ស.យ.ក កំចាយមារ ចាញ់អូស្ត្រាលី ៨-០

ក្រុមហ្វូតសាល ស.ស.យ.ក កំចាយមារ បានប្រកួតចាញ់ក្រុមមក​ពីអូស្ត្រាលី ដោយ​លទ្ធផល ៨ទល់នឹង០ នៅថ្ងៃបើកឆាក AFF Futsal Club Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ថ្ងៃអាទិត្យ​ ទី១៥ កក្កដា។

បន្ទាប់ពីប្រកួតទី១នេះ ក្រុមតំណាងកម្ពុជា នឹង​ជួបជាមួយក្រុមមកពីមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ ទី១៦ កក្កដា វេលាម៉ោង​១១និង៣០នាទីថ្ងៃត្រង់។

photo of កំចាយមារ
ស.ស.យ.ក កំចាយមារ ចាញ់អូស្ត្រាលី ៨-០

ក្រុមកំចាយមារនឹងបិទ​ពូល A ជាមួយក្រុមមកពីប្រ៊ុយណេ នៅថ្ងៃអង្គារ ទី១៧ កក្កដា។

គួរដឹងដែរថា ការប្រកួត AFF Futsal Club Championship 2018 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា៕