photo of Liverpool
Liverpool win West Ham 4-1

គ្រូបង្វឹករបស់ក្រុម Liverpool លោក Jurgen Klopp បាននិយាយក្រុមរបស់លោកបានបង្កើតការស៊ុតបញ្ចូលទីដ៏ល្អឥតខ្ចោះដើម្បីផ្តួលក្រុម West Ham នៅឯកីឡដ្ឋានទីក្រុងឡុងដ៍(London)កាលពីថ្ងៃសៅរ៍។

កីឡាករ Mohamed Salah បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈដែលកីឡាករ Joel Matip និង Alex Oxlade-Chamberlain រកបានម្នាក់មួយគ្រាប់បន្ថែមក្នុងជ័យជម្នះ 4-1 លើ West Ham ។

ក្រុមហង្ស Liverpool ដែលមានចំណាត់ថ្នាក់ទី 6 នៅក្នុងក្របខ័ណ្ឌ Premier League ឥឡូវនេះបានស៊ុតបញ្ចូលទី 10 គ្រាប់ក្នុងការប្រកួត 3 លើកចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។

លោក Klopp បាននិយាយថា​ ការប្រកួតរបស់យើងគឺល្អឥតខ្ចោះ ដែលមានលទ្ធផល 3-0, 3-0, 4-1, វាពិតជាសប្តាហ៍ដ៏ល្អ។

Salah បានធ្វើឱ្យក្រុមរបស់គេនាំមុខនៅក្នុងតង់ទី 1 ដោយដេញតាមពីក្រោយអ្នកចាំទី Joe Hart បន្ទាប់ពីក្រុម West Ham ត្រូវបានវាយចេញដោយការវាយបកយ៉ាងរហ័ស។ ហង្សក្រហម Liverpool បានរកគ្រាប់បាល់នាំមុខពីរគ្រាប់ភ្លាមៗបន្ទាប់ពី Matip រកបាន១គ្រាប់ដោយបាល់ជ្រុង។

ប្រភពពី៖ bbc