Euro qualifiers ៖ ​អាល្លឺម៉ង់ ២-៤ ហុល្លង់ ​

ក្រុម​ហុល្លង់​បាន​យក​ឈ្នះ​លើ​ក្រុម​ អាល្លឺម៉ង់​ក្នុង​លទ្ធផល ​៤-២ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ Euro 2020 ​ក្នុង​ពូល C។

លេង​ក្នុង​ដី​អាល្លឺម៉ង់ ​ក្រុម​ហុល្លង់​អាច​យក​ឈ្នះ​នេះ​គឺ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន។ ជាក់​ស្ដែង​លទ្ធផល ២-៤ ​នេះ គឺ​ក្រុម​អាល្លឺម៉ង់​ជា​អ្នក​នាំ​មុខ​មុន ប៉ុន្តែ​ចុង​ក្រោយ​ក៏​ត្រូវ​ហុល្លង់​តាម​បាន​ស្មើ​និង​នាំ​មុខ​ជា​បន្ដ​បន្ទាប់ រហូត​ដល់​យក​ឈ្នះ​បាន​តែ​ម្ដង។

ជាមួយ​ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ហុល្លង់​ឈរ​នៅ​លេខ​៣ ​មាន​៦​ពិន្ទុ​ក្នុង​ដី ​ឆ្លង​កាត់​៣​ប្រកួត។ ស្រប​ពេល​អាល្លឺម៉ង់​វិញ ​មាន​៩​ពិន្ទុ​ឈរ​នៅ​លេខ​២ ប៉ុន្តែ​ឆ្លង​កាត់​៤​ប្រកួត​ទៅ​ហើយ៕