UEFA Nations League
UEFA Nations League : ជម្រើសជាតិហូឡង់ 2-0 ជម្រើសជាតិបារាំង

ក្រុមជម្រើសជាតិហូឡង់ បានបំបាក់ក្រុមជម្រើសជាតិបារាំងមិនឲ្យងើបមុខរួច២-០នៅការប្រកួត UEFA Nations League របស់ពួកគេ ដើម្បីបញ្ចប់ប្រវត្តិលេងមិនដែលចាញ់១៥ប្រកួតរបស់ក្រុមជើងឯកបាល់ទាត់ពិភពលោកមួយនេះ ក៏ដូចជាបានទម្លាក់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ចេញពីការប្រកួតមួយនេះផងដែរ។

ខ្សែបម្រើ Georginio Wijnaldum របស់ក្លិប Liverpool បានពេនមួយជើងបានសម្រេចនៅជិតទី ក្រោយអ្នកចាំទី Hugo Lloris របស់បារាំង ចាប់ជាប់ការស៊ុតបាល់របស់កីឡាករ Ryan Babel។

អ្នកចាំទី Lloris សង្រ្គោះបាល់បានជាច្រើនលើកច្រើនសារផងដែរពីការប៉ុនប៉ងរបស់ក្រុមម្ចាស់ផ្ទះ ប៉ុន្តែបាល់ប៉េណាល់ទីរបស់កីឡាករ Memphis Depay នៅម៉ោងគ្រោះថ្នាក់ ធានាបានជ័យជំនះសម្រាប់ក្រុមហូឡង់។ ការទាត់ស្មើរបស់ក្រុមជម្រើសជាតិហូឡង់នៅក្នុងប្រទេសអាល្លឺម៉ង់នាថ្ងៃចន្ទខាងមុខនេះ នឹងមើលឃើញពួកគេឈ្នះពូល។

លទ្ធផលនេះដែរ នឹងធ្វើឲ្យក្រុមរបស់លោក Ronald Koeman ឡើងទៅវគ្គផ្តាច់ព្រ័ទ្រ Nations League នៅខែមិថុនា ឆ្នាំក្រោយ ដោយសារឆ្មក់យកឱកាសពីក្រុមជម្រើសជាតិបារាំង ដែលត្រូវការតែ១ពិន្ទុប៉ុណ្ណោះ នៅក្នុងទីក្រុង Rotterdam ដើម្បីដណ្តើមបានតំណែងកំពូលតារាងពូល Group A1៕