ហូឡង់ ប្រើពេល5នាទីទម្លាក់អាល្លឺម៉ង់ ពីពាន Nations League យប់មិញ
ក្រុមជម្រើសជាតិហូឡង់ បានស៊ុតបាល់បញ្ចូលទីចំនួន 2គ្រាប់ក្នុងរយៈពេលតែ 5នាទីចុងម៉ោងយ៉ាងអស្ចារ្យ ដើម្បីតាមស្មើក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលធ្វើការនាំមុខមុនដល់ទៅ 2គ្រាប់នៅក្នុងការប្រកួតនៃពានរង្វាន់ UEFA Nations League កាលពីយប់មិញ។

ក្នុងការប្រកួតម្ចាស់ផ្ទះអាល្លឺម៉ង់ដែលធ្លាក់ទៅ League B បាត់ទៅហើយនោះបាននាំមុខមុនដល់ទៅ 2គ្រាប់ធ្វើបានដោយកីឡាករ Timo Werner និង Leroy Sane។ ប៉ុន្តែនៅចុងម៉ោងទៅហើយពោលនាទី85 កីឡាករ Quincy Promes រកបានមួយគ្រាប់ឱ្យហូឡង់វិញ មុនពេល Virgil van Dij បន្ថែមមួយគ្រាប់ទៀតនៅម៉ោងបន្ថែម។
ក្រុមដែរឡើងទៅវគ្គបន្តមានដូចជា ស្វីស ព័រទុយហ្គាល់និងអង់គ្លេស នឹង ហូឡង់ ក្រុមដែរធ្លាក់គឺបន្តទៅលេងនៅ League B ក្នុងពាននេះដដែល៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ Daily Mail