ហេតុផលទាំង 4 អាចឲ្យ Real បំបែកកំណត់ត្រាថ្មីនៅ Club World Cup

ហេតុផល Real Madrid ទាំង 4 អាចបំបែកកំណត់ត្រាថ្មីនៅ Club World Cup ក្រោយពីឈ្នះលើក្រុម Sevilla ក្នុងលទ្ធផល 5-0 កាលពីកាលពីថ្ងែសៅរ៍ :
១.Cristiano Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃការប្រកួត
Cristiano Ronaldo មានប្រាំគ្រាប់នៅក្នុងការប្រកួត World Cup ដែលត្រូវបានប្រជែងជាមួយ Luis Suarez និង Lionel Messi ។
២.Ramos ឬ Ronaldo – តើនរណាអាចតាមទាន់កំណត់ត្រារបស់ Messi?
ក្នុងកម្មវិធីខាងលើមានតែ Lionel Messi ម្នាក់គត់ធ្លាប់ជាប់ឈ្មោះកីឡាករល្អប្រចាំព្រឹត្តិការណ៍២ដង។ ស្របពេល Sergio Ramos និង Ronaldo ធ្លាប់បានម្នាក់ម្ដងនៅឆ្នាំ២០១៤និង២០១៦។
៣. Real Madrid នឹងតាមទាន់ពាន Club World Cup ស្មើ Barca
ក្លឹបក្នុងតំបន់ Catalan ធ្លាប់ទទួលបានពាននេះ៣ដងរួចមកហើយ ឯ Real Madrid ទើបតែបាន២ដង ទេ ស្មើគ្នាជាមូយក្លឹបនៅប្រេស៊ីល Corinthians។
៤.Zinedine Zidane សាងប្រវត្តិសាស្ត្រថ្មី
អ្នកចាត់ការសញ្ជាតិបារាំង បានជួយស្ដេចសឈ្នះពាន៤ នៅឆ្នាំ២០១៧ ប្រសិនជាសម្រេចកិច្ចការធំឈ្នះ FIFA Club World Cup មួយទៀត នោះ Zidane នឹងក្លាយជាអ្នកចាត់ការដំបូងនៅ Estadio Santiago Bernabeu ជួយក្រុមឈ្នះពាន៥ក្នុងមួយឆ្នាំ ។
ប្រភពពី៖ marca