Paul Pogba បាន​និយាយ​ថាគេ​​និង Rudiger ជា​មិត្តភ័ក្ដ​ស្គាល់​គ្នា​យូរ​ហើយ ដូច្នេះ​ត្បិត​តែ​មាន​ការ​ខាំ​ពី​​ក្រោយ​ខ្នង​ក្នុង​ជំនួប​យប់​មិញ​ក្ដី ក៏​គេ​មិន​មាន​ចិត្ត​ខឹង​ឡើយ។

Rudiger ខាំស្មា Pogba ពីក្រោយខ្នង
Rudiger ខាំស្មា Pogba ពីក្រោយខ្នង

នៅ​ចុង​តង់​ទី​១ កាម៉េរា​​​ថត​ចាប់​បាន​ខ្សែ​ការពារ​របស់​អាល្លឺម៉ង់ Rudiger បន្លំ​ខាំ Pogba ពី​ក្រោយ​ខ្នង។ រូបភាព​នេះ​​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​នឹង​ឃើញ​សកម្មភាព Luis Suarez ខាំ Georgio Chiellini កាល​ព្រឹត្តិការណ៍​ World Cup ២០១៤។

Pogba ដែល​ជា​មិត្ត​ជាមួយ Rudiger បាន​និយាយ​ថា វា​មិនមាន​ជា​បញ្ហា​ធំដុំ​អី​នោះ​ទេ។ គ្រប់​គ្នា​បាន​ឃើញ​គ្រប់​យ៉ាង​លើ​កញ្ចក់​ទូរទស្សន៍ ប៉ុន្តែ​រឿង​នេះ​វា​ហួស​ទៅ​ហើយ។ កីឡាករ​របសើ​ក្រុម Manchester United បាន​បន្ថែម​ថា៖ “គេ​ពិត​ជា​បាន​ខាំ​មែន​ ដូច្នេះខ្ញុំ​​គ្រាន់​តែ​ប្រាប់​អាជ្ញាកណ្ដាល​ តែ​មិន​ទាមទារ​រឿង​កាត​​ក្រហម​ឬ​លឿង​នោះ​ទេ។ ខ្ញុំ​នឹង Toni ស្គាល់​គ្នា​យូរ​ហើយ”។