photo of Ivan Rakitic
Ivan Rakitic ខ្សែ​បម្រើ​ក្លឹប Barcelona

កីឡាករ​ Ivan Rakitic នឹង​មិន​ផ្លាស់​ទៅ​ចូលរួម​នៅ​ទ្រនំ​នៃ​ក្លឹប​បិសាច​ក្រហម Manchester United នា​ខែ​មករា ឆ្នាំ ២០២០ ខាង​មុខ​នេះ​ឡើយ ពោល​គឺ​ដោយ​សារ​សម្ពាធ​ពី​ការ​ហាមឃាត់​របស់​គ្រួសារ​ដែល​មិន​ព្រម​ឲ្យ​កីឡាករ​ក្រូអាត​ទៅ​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស។

photo of Ivan Rakitic

ខ្សែ​បម្រើ​ក្លឹប Barcelona នា​រដូវ​កាល ២០១៩/២០ បាន​បាត់បង់​ឱកាស​លេង​ច្រើន ជា​សញ្ញា​អវិជ្ជមាន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ជឿជាក់​ថា​ការ​ឈរ​ជើង​របស់​គេ​នៅ Camp Nou គឺ​មិន​នឹងន​នោះ​ឡើយ។ លោក Valverde ​បាន​ផ្តល់​ឱកាស​ដល់​ចំណូល​ថ្មី Melo, de Jong និង​ជើង​ចាស់ Busquets ច្រើន​ជាង។

photo of Ivan Rakitic

ជា​លទ្ធផល​បិសាច​ក្រហម​ទំនង​មិន​អាច​នាំ​យក Rakitic មក Old Trafford ​បាន​នោះ​ទេ នា​ទីផ្សារ​ដោះដូរ​រដូវ​រងា ព្រោះ​ដោយ​សារ​កត្តា​គ្រួសារ​របស់​សាមី​ខ្លួន​ដែល​បាន​ធ្វើ​ការ​ហាមឃាត់។ បែប​ណា​មិញ​ជម្រើស​ក្នុង​ដៃ​ដែល​នៅ​សេសសល់​កីឡាករ​វ័យ ៣១ ឆ្នាំ​នៅ​សល់​ទ្រនំ PSG (បារាំង), Inter Milan និង Juventus (អ៊ីតាលី) ផ្សេង​ទៀត៕