យ៉ោងតាមការសែតនៅប្រេស៊ីលបានឱ្យដឹងថាអ្នកចាំទី Alisson បានបដិសេធក្នុងការពាក់អាវលេខ 1 របស់អ្នកចាំទី Loris Karius នៅ Liverpool ។

Alisson Becker
Alisson Becker

គ្រូបង្វឹករបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានចុះហត្ថលេខាទិញអ្នកចាំវ័យ 25 ឆ្នាំរូបនេះក្នុងតម្លៃ 65លានផោនពីក្លឹប Roma គាត់គឺជាអ្នកចាំទីដែរមានតម្លៃខ្លួនថ្នៃជាងគេក្នុងលោកនារដូវកាលថ្មីនេះ។

Karius បានបង្កកំហុសយ៉ាងធ្ងន់ធ្ងរសម្រាប់ទៅលើ ហង្សក្រហម Liverpoo ក្រោយពីលោកបានធ្វេប្រហែសនៅប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Champions League នឹងកំហុសជាច្រើនដង់ទៀតនៅប្រកួតមិត្តភាពកម្ដៅសាច់ដុំត្រៀមបើករដូវការថ្មីនេះ។

Loris Karius
Loris Karius

បើតាមកាសែត  UOLបានឱ្យដឹងថា Alisson បានបដិសេធជាមួយដោយមិនពាក់អាវ លេខ 1 របស់ Karius ទេ ខណៈដែរគាត់ជាអ្នកចាំទីដៃទីមួយនឹងត្រូវពាក់អាវនេះ នឹងអាចជ្រើសអាចមួយណាក៏បានតាមតែលោកចង់បានសម្រាប់អាវដែរអ្នកចាំទីត្រូវពាក់។ ការធ្វើបែបនេះគឺដោយសារតែលោកមានការគោរពទៅលើ Karius គឺព្រោះថាអ្នកចាំទីសញ្ចាតិអាល្លឺម៉ង់រូបនេះ គេមិនទាន់ចាកចេញពីក្លឹបនៅឡើយទេ។ ដូច្នេះលោកត្រូវពាក់អាវផ្សេងសិន លុះតាតែគាត់ចាកចេញពីក្លឹបនេះទើបលោកពាក់វា ៕

ប្រភពពី៖ Metro