មូលហេតុដែលអតីតគ្រូបង្វឹកបរស់ក្រុម Real Madrid លោក Zinedine Zidane មិនចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar ត្រូវបានគេបង្ហើបឱ្យដឹងហើយនៅពេលនេះ។

Neymar
Neymar

យោងតាមអ្នកកាសែតជនជាតិប្រេស៊ីលលោក Andre Rizek និងបានដកស្រង់ព៍ត៌មាន AS របស់អេស្ប៉ាញ ថាលោក Zidane មិនបានគាំទ្រផែនការរបស់ Florentino Perez ដែឡចង់ទិញ Neymar ទៅ Real Madrid នោះទេ។

ជាការពិតណាស់ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានមកដឹកនាំ Real Madrid នៅក្នុងឆ្នាំ2016 និងបានជួយក្រុមឈ្នះពានជាច្រើន ជាពិសេសការឈ្នះ Champion League 3ឆ្នាំជាប់ៗគ្នា។ ការចាកចេញនេះធ្វើឡើងបន្ទាប់ពី​ក្រុមរហស្សនាមអធិរាជសក្រសោបបានជើងឯក​ទ្វីបអឺរ៉ុប ជាលើកទី3 មិនទាន់បានមួយសប្ដាហ៍ផងនោះ កាលថ្ងៃសៅរ៍ ទី26 ឧសភា។

Rizek បានអះអាងថាប្រភពមួយដែលជិតស្និទ្ធនឹង Zidane បានប្រាប់គាត់ថា៖ អតីតគ្រូបង្វឹករបស់ក្លឹប Los Blancos មិនជឿ Neymar និង Marcelo អាចលេងបានយ៉ាងល្អជាមួយគ្នានោះទេ។ មិត្តរបស់ Zidane បានប្រាប់ខ្ញុំថាកីឡាករបារាំងមិនចូលចិត្តគំនិតនេះទេព្រោះគាត់យល់ថា Marcelo និង Neymar មិនអាចលេងជាមួយគ្នាបានទេលើកលែងតែក្រុមតូចៗប៉ុនោះបានពួកគេលេងត្រូវគ្នា​ មូលហេតុនេះហើយទើបធ្វើអោយ Zidane ចាកចេញពីក្លឹបមួយនេះ៕

ប្រភពពី៖ soccerladuma