photo of ហ៊ុល គឹមហ៊ុយ
ហ៊ុល គឹមហ៊ុយ ប្រឡងជាប់គ្រូកីឡា កម្រិតមូលដ្ឋានជំនាន់ទី២៨

សមាជិកថ្មីរបស់ក្លិបបឹងកេត ហ៊ុល គឹមហ៊ុយ បានប្រលងជាប់ជាគ្រូអប់រំកាយកម្រិតមូលដ្ឋានជំនាន់ទី២៨ ប្រចាំខេត្តតាកែវ ពីសម័យប្រឡង ២១ តុលា ២០១៨។

នេះជាសមឹទ្ធិផលថ្មីមួយទៀតសម្រាប់យុវជនបាទីរូបនេះ។ គឹមហ៊ុយ ជាសិស្សតែម្នាក់គត់ពីសាលាបាល់ទាត់ជាតិដែលបានប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងជាសិស្សម្នាក់ក្នុងចំណោម៥នាក់ក្នុងបន្ទប់ខ្លួនដែលបានប្រលងជាប់គ្រូកីឡា។

សាម៉ីខ្លួនបានបញ្ចេញអារម្មណ៍សប្បាយរីករាយចំពោះជោគជ័យនេះ និងលើកឡើងថាវាពុំប៉ះពាល់ដល់អាជីពខ្លួននៅបឹងកេតឡើយ។

គួរបញ្ជាក់ថា ហ៊ុល គឹមហ៊ុយ ជាអ្នកចាំទីដៃទី១របស់ក្រុមជម្រើសជាតិ U18, U19 នៅសាលាបាល់ទាត់ជាតិ ដែលត្រូវសហព័ន្ធរំសាយ និងបានធ្វើដំណើរមកចូលរួមជាមួយក្លិបជើងឯកលីគ៣សម័យ។