ក្រុមអ្នកគាំទ្ររបស់ក្លឹបអធិរាជស Real Madrid ប្រហែលជាង 20ម៉ឺននាក់ បានធើ្វការបោះឆ្នោតស្វែងរកខ្សែប្រយុទ្ធថ្មី ដែរមានសម្មតភាពអាចជំនួសតំណែងខែ្សប្រយុទ្ធ Cristiano Ronaldo បាន។ ដោយលទ្ធផលខ្សែប្រយុទ្ធអង់គ្លេស មានភាគរយគាំទ្រច្រើនជាងគេ។

Harry Kane នឹង Cristiano Ronaldo
Harry Kane នឹង Cristiano Ronaldo

តាមការស្ទង់មតិរបស់សារព័ត៌មានដ៏ធំរបស់អេស្ប៉ាញ Marca ទៅអ្នកគាំទ្រ Real Madrid ចំនួន 2សែននាក់ ដោយកីឡាករណាពួកគេចង់បានមកចូលរួមនៅ Bernabeu ដោយជម្រើសមានកីឡាករចំនួន 9 នាក់ដែរមាននៅក្នុងចុះបញ្ជីកីឡាករយកមកជំនួសដំណែងរបស់ Cristiano Ronaldo ។

ជាលទ្ធផល ខ្សែប្រយុទ្ធរបស់ក្លឹប Tottenham Hotspur កីឡាករ Harry Kane ទទួលបានសំឡេងគាំទ្រ 26% ខណៈ Edinson Cavani និងខែ្សប្រយុទ្ធរបស់ Inter Milan កីឡាករ Mauro Icardi ទទួលបាន 14% ដូចគ្នា។

ចំណែកឯខ្សែប្រយុទ្ធ Mariano Diaz របស់ Lyon នឹងខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich ទទួលបានពិន្ទុ12%ដូចគ្នា។ ខ្សែប្រយុទ្ធ Roberto Firmino របស់ក្រុម Liverpool ទទួលបានត្រឹមតែ 2 %ប៉ុណ្ណោះ គាត់ហាក់ដូចជាមិនមានការកោតសរសើរពីអ្នកគាំទ្រក្លឹប Los Blancos នោះទេ។ 

ក្រោយការស្ទង់មតិទៅអ្នកគាំទ្រ Real Madrid ចំនួន 2សែននាក់រួចរាល់ហើយគឺខ្សែប្រយុទ្ធសញ្ចាតិអង់គ្លេស Harry Kane ទទួលបានភាគរយខ្ពស់ជាងគេក្នុងការមកជំនួសដំណែងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅ Real Madrid ៕

Mariano លេងនៅ Lyon
Mariano លេងនៅ Lyon

 

Edinson Cavani លេងនៅ PSG
Edinson Cavani លេងនៅ PSG
Mauro Icardi លេងនៅ Inter Milan
Mauro Icardi លេងនៅ Inter Milan
Robert Lewandowski លេងនៅ Bayern Munich
Robert Lewandowski លេងនៅ Bayern Munich
Roberto Firmino លេងនៅ Liverpool
Roberto Firmino លេងនៅ Liverpool

ប្រភពពី៖ Daily mail