photo of Marcelo Vieira​ of Real Madrid
Marcelo Vieira​ of Real Madrid

Real Madrid បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League 2017-18 ហើយ ប៉ុន្តែពួកគេវិះតែត្រូវ Juventus វាយបកក្នុងជើងទី2​ បានសម្រេចដូច Roma ធ្វើលើ Barcelona ទៅហើយ។

ពិតណាស់ Real Madrid បានទម្លាក់ Juventus ចេញពីពានរង្វាន់ Champion League ក្រោយសរុបលទ្ធផលទាំងពីរជើង 4ទល់នឹង3 ខណៈ Barcelona ត្រូវបាន Roma ទម្លាក់ចេញយ៉ាងភ្ញាក់ផ្អើល។

Marcelo បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើងគួរតែប្រឈមមុខហើយយើងបានធ្វើគ្រប់យ៉ាងដែលអាចទៅរួចដើម្បីឡើងទៅវគ្គបន្ត។ “អ្វី​ដែល​កើត​ឡើង​លើ Barcelona នឹង​មិន​កើត​មក​លើ​យើង​ទេ ព្រោះ​យើង​ជា​ Real Madrid»៕

ប្រភពពី៖ marca