សេចក្តីសម្រេចរបស់គណៈកម្មការវិន័យ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានចេញជាផ្លូវការក្នុងថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ សម្រេចពិន័យចំពោះថ្នាក់ដឹកនាំក្លិបក្រសួងការពារជាតិ រួមមាន អគ្គលេខាធិការ និងគ្រូបង្គោល ដែលបានល្មើសនឹងមាត្រា ៤៩ និង មាត្រា​ ៥៩ ពោលគឺបំភ័យមន្រ្តីការប្រកួត ដោយការគំរាមកំហែងខ្លាំង។

ក្នុងសេចក្តីសម្រេចនោះគឺត្រូវពិន័យ លោក ខូវ ឆាយ អគ្គលេខាធិការនៃក្លិបក្រសួងការពារជាតិ មិនឱ្យចូលរួមក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរយៈពែល ប្រាំមួយ (៦)ប្រកួត រួមទាំងស្វ័យប្រវត្តិ និងពិន័យជាប្រាក់ ៥០០,០០០រៀល (ហាសិបម៉ឺនរៀល)។

photo of ខូវ ឆាយ
លោក ខូវ ឆាយ អគ្គលេខាធិការនៃក្លិបក្រសួងការពារជាតិ

ក្នុងសេចក្តីសម្រេចមួយទៀតផងដែរ ក៏ត្រូវពិន័យ លោក ភា សុភ័ត្រា្ត គ្រូបង្គោលនៃក្លិបក្រសួងការពារជាតិ មិនឱ្យដឹកនាំប្រកួតក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រយៈពេល ប្រាំមួយ (៦) ប្រកួត រួមទាំងស្វ័យប្រវត្តិ និងពិន័យជាប្រាក់ ១,០០០,០០០រៀល ( មួយលានរៀល) ។

photo of ភា សុភ័ត្រា្ត
លោក ភា សុភ័ត្រា្ត គ្រូបង្គោលនៃក្លិបក្រសួងការពារជាតិ

ប្រការ២ នៃសេចក្តីសម្រេចនោះ គឺសាមីខ្លួនមានសិទ្ធិប្តឹងទៅគណៈកម្មការឧទ្ធរណ៍​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល ៥ (ប្រាំ)ថ្ងៃ ក្រោយចេញសេចក្តីសម្រេចនេះ។ បើពុំមានប្តឹងឧទ្ធរណ៍សេចក្តីសម្រេចនេះនឹងចូលជាធរមាន ។

ក្រៅពីនោះ លោក ខូវ ឆាយ ក៏ត្រូវបានទទួលការព្រមានពីគណៈកម្មការវិន័យ ថែមទៀតផង ក្រោយពីបានពិនិត្យឃើញទង្វើលោក ដែលប្រព្រឹត្តមិនត្រឹមត្រូវផ្ទុយស្រឡះពីក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រង់មាត្រា ៥៥.១ ហើយទង្វើនេះ មិនអនុញ្ញាតឱ្យកើតមានជាលើកទី២នោះទេ ។

សូមរំលឹកថា មូលហេតុដែលនាំឱ្យកើតមានរឿងនេះឡើង ក៏ព្រោះតែកាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅ ក្រសួងការពារជាតិ ប្រកួតស្មើជាមួយនឹង សូលទីឡូអង្គរ នៅខេត្តសៀមរាប ដោយក្នុងនោះគ្រាប់បាល់ទីពីរ ដែលផ្តល់ទៅឱ្យសូលទីឡូ ត្រូវមន្រ្តីខ្សែបន្ទាត់ លើកទង់ជំហរក្រៅល្បែង ប៉ុន្តែមន្រ្តីកាត់សេចក្តីសម្រេច ឱ្យបាល់នោះចូលទី ទើបមានការប្រកែកគ្នា ដោយភាគីខាងក្រសួងការពារជាតិ​ ៕

ប្រតិកម្មរបស់ក្រុមក្រសួងការពារជាតិ

ប្រតិកម្មរបស់ក្រុមក្រសួងការពារជាតិ ចំពោះក្រុមមន្រ្តីអាជ្ញាកណ្តាល ក្នុងប្រកួតទល់នឹងសូលទីឡូអង្គរ

បងប្រេសកីឡា ಅವರಿಂದ ಈ ದಿನದಂದು ಪೋಸ್ಟ್ ಮಾಡಲಾಗಿದೆ ಭಾನುವಾರ, ಅಗಸ್ಟ್ 12, 2018