photo of អគ្គិសនីកម្ពុជា
ក្រុមអគ្គិសនីកម្ពុជា

ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា និងត្រូវប៉ះក្រុមអង្គរថាយហ្គឺរ នាម៉ោង ១៥៖០០នាទីរសៀលថ្ងៃអាទិត្យ ទី៥ ខែសីហា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះតែម្តងនៃលីគកំពូលកម្ពុជា Metfone Cambodian League ក្នុងសប្តាហ៍ទី១៦ ជើងទី១។

សម្រាប់ការប្រកួតរវាងក្រុមទាំង២ អគ្គិសនីកាលពីសប្តាហ៍ទី១៥ កន្លងទៅធ្លាប់ចាញ់អគ្គ.នគរបាលជាតិក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋានជាតិ និង ១៥ប្រកួតកន្លងមកនេះ អគ្គិសនី ឈ្នះ១ដង ស្មើ២ដង និងចាញ់១២ដង។ ចំណែកអង្គរថាយហ្គឺរវិញ កាលពីសប្តាហ៍ទី១៥ កន្លងទៅធ្លាប់បានស្មើជាមួយព្រខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-១ នៅកីឡដ្ឋានខេត្តសៀមរាប និង១៥ប្រកួតកន្លងមកនេះ អង្គរថាយហ្គឺរ ឈ្នះ៣ដង ស្មើ៤ដង និងចាញ់៨ដង។

photo of អគ្គិសនីកម្ពុជា
ក្រុមអគ្គិសនីកម្ពុជា ប៉ះ​អង្គរ​​ថាយហ្គឺរ​ចុង​សប្តាហ៍​នេះ​ នៃ​លីគ​កំពូល​កម្ពុជា

អ្វីដែលសំខាន់ផងនោះ បន្ទាប់ពីអស់ឱកាសក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ លោក ជិន ជុំ គ្រូជំនួយក្លឹបអគ្គិសនីកម្ពុជា បានលើកឡើងថា សមាជិកគ្រប់រូបនឹងចំណាយពេលវេលាផ្ដោតលើក្របខណ្ឌ Metfone Cambodian League វិញម្ដង។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី១៦ អគ្គិសនីកម្ពុជា ដែលឈរនៅចំណាត់ថ្នាក់លេខ១១ មាន៥ពិន្ទុ និងត្រូវប៉ះជាមួយ អង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ១០ និងមាន ១៣ពិន្ទុ៕

photo of អង្គរ​​ថាយហ្គឺរ​
ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ប៉ះ​អង្គរ​​ថាយហ្គឺរ​ ចុង​សប្តាហ៍​នេះ​ នៃ​លីគ​កំពូល​កម្ពុជា
photo of អង្គរ​​ថាយហ្គឺរ​
ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ប៉ះ​អង្គរ​​ថាយហ្គឺរ​ ចុង​សប្តាហ៍​នេះ​ នៃ​លីគ​កំពូល​កម្ពុជា