លោក Gareth Southgate អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានចាត់ទុកជំនួបឈ្នះអាមេរិកជាការដកស្រង់បទ​ពិសោធ​សម្រាប់កីឡាករវ័យក្មេងនាពេលអនាគត ខណៈ Wayne Rooney បានបង្ហាញ​ខ្លួនលើកចុងក្រោយនៅឯកីឡដ្ឋាន Wembley ថ្ងៃព្រហស្បតិ៍ ទី15វិច្ឆិកា។

អង់គ្លេសលត់អាមេរិក 3-0 ជាថ្ងៃចុងក្រោយរបស់ Rooney (វីដេអូ)
អង់គ្លេសលត់អាមេរិក 3-0 ជាថ្ងៃចុងក្រោយរបស់ Rooney (វីដេអូ)

ការ​ប្រកួត​នេះ​​គេ​បាន​ឲ្យ​ឈ្មោះ​ថា មូលនិធិ​អន្តរជាតិ  The Wayne Rooney  សម្រាប់​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​​នឹង​ផ្ដល់​ខ្លះ​ទៅ​កាន់​​ជំនួស​សប្បុរសធម៌​របស់​ក្លឹប Manchester United។ 3គ្រាប់របស់អង់គ្លេសរកបានដោយ Jese Lingaard, Trent Alexander-Arnold និង Callum Wilson ម្នាក់មួយគ្រាប់។

ខ្សែប្រយុទ្ធ Wayne Rooney រូបនេះគឺជាម្ចាស់ស្បែកជើងមាស (Top Scorer) របស់ក្រុមជម្រើសជាតិអង់គ្លេស តែម្នាក់គត់ដែលគេអាចស៊ុតបញ្ចូលទីបានរហូតដល់ 53គ្រាប់ក្នុងចំណោមការបង្ហាញខ្លូនសរុប 120ប្រកួត បូករួមទាំងការប្រកួតចុងក្រោយដែលគេបានជួយក្រុមឱ្យយកឈ្នះ អាមេរិក 3-0 នេះផងដែរ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ mirror