អង់គ្លេសសងសឹកក្រូអាត ទម្លាក់ពីពាន Nations League យប់មិញ
ក្រុមជម្រើសជាតិអង់គ្លេស បានទម្លាក់ក្រុមជម្រើសជាតិក្រូអាត ចេញពីពានរង្វាន់ UEFA Nations League ក្រោយពីពួកគេបានវាយបកយកឈ្នះដោយលទ្ធផល 2-1 នៅក្នុងកីឡដ្ឋាន Wembley កាលពីយប់មិញនេះ។

2គ្រាប់របស់អង់គ្លេសធ្វើបានដោយកីឡាករ Jesse Lingard និង Harry Kane ខណៈ Andrej Kramaric ជាអ្នករកគ្រាប់ឱ្យក្រូអាត។ លទ្ធផលនេះជួយអង់គ្លេសឈរលេខ 1ក្នុងតារាងពិន្ទុមានឱកាសទៅវគ្គ Semi-Final ឯអេស្ប៉ាញនៅលេខ2 និងក្រូអាតធ្លាក់ទៅ League B។
អង់គ្លេស ពេលនេះចូលរួមជាមួយ ព័រទុយហ្គាល់ និង ស្វ៊ីស ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League ខែមិថុនាឆ្នាំ2018 និងកំពុងរង់ចាំលទ្ធផលរវាង ហុល្លង់ និង អាល្លឺម៉ង់ ម៉ោង 2៖45 យប់ថ្ងៃចន្ទនេះ ដើម្បីសម្រេចថា បារាំង ឬ ហុល្លង់ ជាអ្នកឡើងមកបំពេញវគ្គ 4ក្រុមចុងក្រោយ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ Daily Mail