អង់គ្លេស ប៉ះ ប៊ែលហ្ស៊ិក ដណ្ដើមយកលេខ3 ពាន World Cup ម៉ោង 9យប់នេះ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងលេង1ប្រកួតចុងក្រោយនៅ FIFA World Cup 2018 ដោយប៉ះក្រុម នៅអឺរ៉ុបដូចគ្នា ប៊ែលហ្ស៊ិក នាម៉ោង 9យប់នេះ ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ3 ដែលមានរង្វាន់អមជាទឹកប្រាក់ចំនួន 24លានដុល្លារ និងមេដាយសំរឹទ្ធ 45គ្រឿងផងដែរ ។

នេះជាការជួបគ្នាលើកទី2 នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 លើកទី21នេះ ដែលមានប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ដោយអង់គ្លេសបានចាញ់ប៊ែលហ្ស៊ិក ដោយលទ្ធផលបច្ចេកទេស 1-0 នៃការប្រកួតលើកទី3 ក្នុងប្រកួតសន្សំពិន្ទុក្នុង G ដូចគ្នា។
ក្រុមបិសាចក្រហមត្រូវបានផ្តួលដោយបារាំង 1-0 មុនពេលក្រុមក្រូអាតឈ្នះអង់គ្លេស 2ទល់នឹង1 នៅម៉ោងបន្ថែម។ ក្រុមទាំងពីរនឹងនៅតែដិតដាមនឹងភាពខកចិត្ត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកន្លងទៅ យ៉ាងណាក៏ដោយ អង់គ្លេស អាចមានឱកាសបញ្ចប់នៅចំណាត់ថ្នាក់ល្អមួយ គឺពួកគេធ្លាប់លើកពាន FIFA World Cup នេះម្ដងនៅឆ្នាំ 1966។ តាំងពីព្រឹត្តការណ៏ FIFA World Cup នេះប្រកួតបើកឆាក់លើកដំបូងនៅឆ្នាំ 1950 គឺ អង់គ្លេស បានចូលលេងក្នុងព្រឹត្តការណ៏នេះបានចំនួន 15សរុមទាំងឆ្នាំ 2018នេះ។ ខណៈដែលប៊ែលហ្ស៊ិកលេងក្នុងព្រឹត្តការណ៏នេះបានចំនួន 13ដង់សរុបទាំងអស់។
ទាំងអង់គ្លេស និងប៊ែលហ្ស៊ិក ធ្លាប់មានប្រវត្តិជួបគ្នាសរុបចំនួន 22ដង ដោយតោកំណាចធ្លាប់ឈ្នះ 15ដង ស្មើ4ដង និងចាញ់ប៊ែលហ្ស៊ិក តែ3ដងប៉ុណ្ណោះ ៕
ប្រភពពី៖ cbssports