សម្រាប់ក្រុមណាដែលក្លាយជាជើងឯកនៃពានរង្វាន់ FA Cup នឹងមានកៅអីឡើងទៅលេងពានកំពូលរបស់អឺរ៉ុប Champions League ដោយស្វ័យប្រវត្តិតែម្តងចាប់ពីឆ្នាំ ២០២៤ តទៅ ខណៈបច្ចុប្បន្នច្បាប់ថ្មីនេះត្រូវបានព្រមព្រៀងដោយ UEFA ហើយ។

Arsenal ឈ្នះ FA Cup
Arsenal ឈ្នះ FA Cup

យោងតាមការចុះផ្សាយរបស់កាសែត Telegraph បានឱ្យដឹងថា ម្ចាស់ជើងឯកនៃពានរង្វាន់ FA Cup នឹងទទួលបានកៅអីលេងនៅ Champions League ដោយស្វ័យប្រវត្តិតែម្តង ប្រសិនបើក្រុមនោះធ្លាប់មានប្រវត្តិជោគជ័យក្នុងការប្រកួតប្រជែងជាមួយពានទីមួយរបស់ អឺរ៉ុបមួយនេះ (UCL) កន្លងមក។

គួរដឹងថា នៅពេលខាងមុខ UEFA មានផែនការគ្រោងនឹងពង្រីកក្រុមបន្ថែមដែលមានដល់ទៅ ៣៦ ក្រុម ដើម្បីប្រកួតប្រជែងនៅក្នុងពានរង្វាន់ UCL។

ហើយនេះអាចជាដើមចមមួយផងដែរ ដែលសមាគមន៍បាល់ទាត់ អឺរ៉ុប អនុញ្ញាតឱ្យក្រុម អង់គ្លេស អាចមានក្រុមបន្ថែមដើម្បីចូលរួមប្រកួតពាន UCL ក្រៅពីក្រុមដែលមានចំណាត់ថ្នាក់ Top ៤ នៅក្នុងលីគ៕