ក្រុម​តោ​កំណាច ​អង់គ្លេស​​ រក​កៅអី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាន​សម្រេច​ហើយចាប់តាំងពីឆ្នាំ១៩៩០មក​ បន្ទាប់​ពី​​បាន​​យក​ឈ្នះ​ក្រុម​ស៊ុយអែត​ដោយ​លទ្ធផល​ ២-០ ​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

អង់គ្លេស ប៉ះ ស៊ុយអែត​
អង់គ្លេស ប៉ះ ស៊ុយអែត​

២គ្រាប់របស់​តោ​កំណាច​អង់គ្លេសរកបានដោយការតែតរបស់ខ្សែការពារ Harry Maguire នៅនាទីទី៣០ ក្រោយទទួលបាល់លើកចេញពីជ្រុងដោយ Ashley Young មុនពេលខ្សែបម្រើ Dele Alli តែតគ្រាប់ទី២នៅនាទីទី៥៩ បន្ទាប់ពី Jesse Lingard បញ្ជូនបាល់អោយ។

ចប់ការប្រកួត​អង់គ្លេស​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ​ស៊ុយអែត​អស់​ឱកាសត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​ហើយ៕ ​


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC