អង់គ្លេស ប៉ះស៊ុយអែត មុនក្រូអាត ប៉ះម្ចាស់ផ្ទះរុស្ស៊ី វគ្គ8ក្រុមនៅ World Cup យប់នេះហើយ
ការប្រកួតវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅយប់នេះ គឺនៅមាន2 គូទៀតនឹងបញ្ចប់យប់មិញនេះហើយ ដោយការប្រកួតគូពិសេសគឺរវាងក្រុមជម្រើសជាតិស៊ុយអែត នឹងត្រូវប៉ះក្រុមជម្រើសជាតិអង់គ្លេស 9យប់នេះ ខណៈដែលក្រុមក្រុមខ្លាំងមួយគូទៀតគឺ ម្ចាស់ផ្ទះរុស្ស៊ី ប៉ះក្រូអាត នៅម៉ោង 1ឈាន់ចូលថ្ងៃទី8 កក្ដដាយប់នេះ។
ជម្រើសជាតិស៊ុយអែត ដែលទើបទម្លាក់គូប្រជែងនៅទ្វីបអឺរ៉ុបដូចគ្នា ស្វីស ក្នុងវគ្គ 16ក្រុមផងដែរ ដោយលទ្ធផល 1-0 ស្របពេលតោកំណាចអង់គ្លេស ទម្លាក់កូឡុំប៊ី ចេញពី World Cup 2018 ក្នុងវគ្គ១៦ក្រុម ដោយបាល់ប៉េណាល់ទីកាត់ សេចក្តី 4-3 ផងដែរ បន្ទាប់ពីប្រកួតពេញម៉ោង 90នាទី និងថែម 15នាទី2ដង ដោយស្មើគ្នា។

នៅម៉ោង 1យប់រំលងអាធ្រាត្រគឺជាក្រុមចុងក្រោយនៅ 8ក្រុមនោះ គឺនៅអឺរ៉ុបដូចគ្នា ម្ចាស់ផ្ទះរុស្ស៊ី ប៉ះ ក្រូអាត ខណៈក្រុមក្រឡាអុកក្រូអាត ទើបតែបានទម្លាក់ដាណឺម៉ាក 3-2 ដោយបាល់ប៉េណាល់ទី 11ម៉ែត្រកាត់សេចក្តី ក្រោយស្មើគ្នាបន្ទាប់ពីប្រកួតពេញម៉ោង 90នាទី និងថែម 15នាទី2ដង ដោយស្មើគ្នា។ កាន់តែចាប់អារមណ៏នោះក្រុមដែលទើបនឹងឡើងវគ្គ8 ក្រុមគឺ ម្ចាស់ផ្ទះរុស្ស៊ី បានទម្លាក់អតីតម្ចាស់ជើងឯក FIFA World Cup 2010 ដោយបាល់ប៉េណាល់ទីកាត់សេចក្តីដូចគ្នា គឺលទ្ធផល 4-3 បន្ទាប់ពីប្រកួតពេញម៉ោង 90នាទី និងថែម 15នាទី2ដង ដោយស្មើគ្នា៕
