photo of អង់គ្លេស
អង់គ្លេស ​​ឡើងជួប​ស៊ុយអែត​វគ្គ៨ក្រុម ​ក្រោយ​ទម្លាក់​កូឡុំប៊ី​

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានទម្លាក់កូឡុំប៊ី នៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា១ទល់នឹង១ នៅថ្ងៃអង្គារ ទី០៣ មិថុនា។

១គ្រាប់បាល់ប៉េណាល់ទី ១១ម៉ែត្ររបស់កីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៥៧ តែត្រូវបាន Yerry រកគ្រាប់តាមស្មើវិញនៅនាទីទី៩០+៤ ក៏នៅតែធ្វើអោយអង់គ្លេស ឡើងទៅប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ស៊ុយអែត នៅវគ្គ៨ក្រុមនៃ World Cup លើកទី២១នេះ។

១គ្រាប់ប៉េណាល់ទី ១១ម៉ែត្រ ក៏បានធ្វើអោយកីឡាករមកពីក្លឹប មានខ្នាយមាស Tottenham Hotspur, Harry Kane រកបាន ៦គ្រាប់ច្រើនជាងគេ ក្នុងឈ្នះស្បែកជើងមាសនៅ World Cup 2018 នេះ ខណៈ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក ទើបរកបាន ៤គ្រាប់ដូចគ្នា។

ចប់ការប្រកួត អង់គ្លេស យកឈ្នះកូឡុំប៊ី ៤-៣ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ នៃពានរង្វាន់ពិភពលោក World Cup៕