photo of អង្គរថាយហ្គឺ
អង្គរថាយហ្គឺ បានបញ្ចូនកីឡាករយុវជន 3រូប ទៅហ្វឹកហាត់នៅជប៉ុន

ក្លឹបអង្គរថៃហ្គឺបានបញ្ជូនយុវជនវ័យក្មេង៣រូប មាន ភាព ច័ន្ធដេវីដ ចិន ណារក្ស ជាមួយ សុវណ្ណ ដូណា នឹងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅហ្វឹកហាត់នៅជប៉ុន រយៈពេល១សប្តាហ៍។

នេះជាលើកទី២ហើយដែលក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាប ផ្តល់ឱកាសឲ្យយុវជនបានទៅមើល និងទទួលយកបទពិសោធន៍ថ្មីនៅប្រទេសមហាអំណាចបាល់ទាត់អាស៊ី។ រយៈពេល១សប្តាហ៍នៅទីនោះ ពួកគេនឹងហ្វឹកហាត់ព្រមទាំងទៅទស្សនាការប្រកួត J League ថែមទៀតផង។ ពួកបានទៅដល់ប្រទេសជប៉ុនម៉ោង 7:22 ព្រឹកនៅប្រទេសជប៉ុន។

photo of អង្គរថាយហ្គឺ
អង្គរថាយហ្គឺ បានបញ្ចូនកីឡាករយុវជន 3រូប ទៅហ្វឹកហាត់នៅជប៉ុន

គួរបញ្ជាក់ថា ក្លឹបអង្គរថាយហ្គឺបានបញ្ចូនកីឡាករយុវជនទាំង៣រូបនេះទៅប្រទេសជប៉ុន គឺដើម្បីដកស្រង់បទពិសោធន៍ និងទស្សនាការប្រកួតរបស់ក្លឹបនៅលីកកំពូលជប៉ុន។

photo of អង្គរថាយហ្គឺ
អង្គរថាយហ្គឺ បានបញ្ចូនកីឡាករយុវជន 3រូប ទៅហ្វឹកហាត់នៅជប៉ុន