photo of អគ្គ.​នគរបាលជាតិ​
អគ្គ.​នគរបាលជាតិ​

ការប្រកួតរវាង ក្រុម អង្គេថាយហ្គឺរ និងត្រូវប៉ះជាមួយក្រុម អគ្គ.នគរបាលជាតិ វគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) នឹងឈានចូលសប្តាហ៍ទី១៧ ដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅកីឡដ្ឋាន ខេត្តសៀមរាប វេលាម៉ោង ១៥៖៣០រសៀល។

សម្រាប់ការប្រកួតរវាងក្រុមទាំង២ ក្រុម អង្គរថាយហ្គឺរ កាលពីសប្តាហ៍ទី១៦កន្លងទៅ ធា្លប់បានយកឈ្នះ ក្រុម អគ្គិសនីកម្ពុជា នៅក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន អគ្គិសនី កាលពីថ្ងៃ អាទិត្យ ទី៥ ខែសីហា និង១៦ប្រកួតកន្លងមកនេះ ថាយហ្គឺរ ឈ្នះ៤ដង ស្មើ៤ដង និងចាញ់៨ដង ។

photo of អគ្គ.​នគរបាលជាតិ​
អគ្គ.​នគរបាលជាតិ​

ចំណែកក្រុម អគ្គ.នគរបាលជាតិ វិញកាលពីសប្តាហ៍ទី១៦កន្លងទៅ ធ្លាប់លេងបានស្មើជាមួយក្រុម សូលទីឡូអង្គរ នៅក្នុងលទ្ធផល ១-១ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍ ទី៤ ខែសីហា និង១៦ប្រកួតកន្លងមកនេះ នគរបាលជាតិ ឈ្នះ៧ដង ស្មើ៣ដង និងចាញ់៦ដង ។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី១៧ ក្រុម អង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៩មាន១៦ពិន្ទុ និងប៉ះជាមួយនិងក្រុម អគ្គ.ស្នងការដ្ឋាននគរបាលជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៥និងមាន២៤ពិន្ទុ៕

photo of អង្គរថាយ​ហ្គឺរ
អង្គរថាយ​ហ្គឺរ
photo of លីគ​កំពូល​កម្ពុជា​
លីគ​កំពូល​កម្ពុជា​