photo of ជម្រើសជាតិ
អតីតកីឡាករ ជម្រើសជាតិ សាន ណារិទ្ធ មានជំងឺរលាកសួតអស់មួយចំហៀង!

អតីតកីឡាករលេងក្នុងតំបន់ការពារជម្រើសជាតិកម្ពុជា សាន ណារិទ្ធមានជំងឺរលាកសួរធ្ងន់ធ្ងរជាងមួយសប្ដាហ៍គឺអស់មួយចំហៀងទៅហើយដែលពេលនេះកំពុងព្យាបាលនៅផ្ទះហើយជួបការខ្វះខាតខ្លាំង។

បើតាមសម្ដីរបស់អតីតកីឡាករជិន ជុំដែលជាមិត្តនិងធ្លាប់លេងក្រុមជាមួយបាននិយាយថា អតីតកីឡាកររបស់ភ្នំពេញក្រោន, ណាហ្គាវើល, និងក្លឹបមួយចំនួនទៀតធ្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យដែរប៉ុន្តែដោយសារការចំណាយច្រើនក្នុងមួយថ្ងៃអស់ ៣០០ដល់៤០០០ដុល្លារក៏យកត្រឡប់មកផ្ទះវិញ។ ពេលយកទៅមន្ទីរពេទ្យគេប្រាប់ថាគាត់មានជំងឺស៊ីសួតអស់មួយចំហៀងហើយគ្រួសារគ្មានលទ្ធភាពនឹងចំណាយនោះទេ។

photo of សាន ណារិទ្ធ
អតីតកីឡាករ ជម្រើសជាតិ សាន ណារិទ្ធ មានជំងឺរលាកសួតអស់មួយចំហៀង!

ជិន ជុំបន្តថា «តាមពិត គេអត់ឲ្យអ្នកណាដឹងសោះបង …ទាល់តែទៅមើលដល់ផ្ទះ។ ចំណែកគ្រួសារទៀតសោត ខ្វះខាតណាស់។ ឥឡូវនៅផ្ទះអត់មានលុយមើលទេ ព្រោះច្រើនពេក។ ជំងឺសួតស៊ី ដៃជើងស្វិតអស់ហើយ …ស៊ីសួតអត់មួយចំហៀងហើយ មើលទៅពិបាកណាស់។»

photo of សាន ណារិទ្ធ
អតីតកីឡាករ ជម្រើសជាតិ សាន ណារិទ្ធ មានជំងឺរលាកសួតអស់មួយចំហៀង!