Photo of​ Carlos Valderrama
អតីតតារាបាល់ទាត់ជម្រើសជាតិកូឡុំប៊ី Carlos Valderrama

អតីតតារាបាល់ទាត់ជម្រើសជាតិកូឡុំប៊ី Carlos Valderrama យល់ឃើញថា James Rodriguez គួរតែ​ត្រូវបានដោះលែងពី Real Madrird ខណៈអ្នកចាត់ការ Zinedine Zidane មិន​មានបំណងទុករូបគេដូចគ្នានៅរដូវកាល២០១៩/២០២០ ខាងមុខ។

 Carlos Valderrama និង James Rodriguez
អតីតតារាបាល់ទាត់ជម្រើសជាតិកូឡុំប៊ី Carlos Valderrama និង James Rodriguez

បុរសវ័យ៥៧រៀបរាប់ ៖”គ្រូបង្វឹកមិនចង់បានគេទេ។ ប្រសិនបើគេនៅ Real Madrid គេនឹងមិនបានលេង”។

គួរដឹងដែរថា James បានចំណាយពេលពីរដូវកាលនៅ Bayern Munich លើលក្ខខណ្ឌខ្ចីពី Real Madrid និងបានត្រលប់ទៅ Santiago Bernabeu វិញនាពេលថ្មីៗនេះ។

Photo of​​ James Rodriguez
James Rodriguez

តែយ៉ាងណា កីឡាករជម្រើសជាតិកូឡុំប៊ីរូបនេះមិនទាន់ច្បាស់ពីអនាគតរបស់ខ្លួនឡើយ៕